Archive | June 2022

ពុទ្ធ​ទំនាយ​អំពី​​កុក​និ​ងខ្លា

ផ្គរលាន់ទិសបូព៌ាសូរសណ្តុក—–អ្នកតាម្ចាស់ស្រុកឱបដៃយំ
កំពឹសឡើងពងលើកំពូលភ្នំ—–ក្អែកសសម្ងំក្នុងគុម្ពត្រែង ។

ពោធិព្រឹក្សរិលគល់ពុំចាក់ឫស—–ពស់វែកត្រាំពិសគ្រប់កន្លែង
ក្របីលាក់ខ្លួនពួនសម្រួចស្នែង—–រាជហង្សហើរស្វែងកាច់សម្បុក ។

ពពេចក្រាបពងក្រោមគង្គារ—–ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយខំរើសទុក—–ដំណរទៅមុខទើបដឹងខ្លួន ។

ស្វាក្រេះក្រញ៉ឹងប្រឹងហាត់គុន—–លុះឃើញសេះលន់ទើបរត់ពួន
កុកស-កវែងរែងអួតខ្លួន—–ថាដឹងចំនួនត្រីក្នុងទឹក ។

កុកសាប់រកស៊ីដោយវាលត្រាញ់—–ស្រស្រាក់ស្រស្រាញ់ពុំមានភ្លឹក
កុកគ្រោងយោងខ្លួនដើរកាត់ទឹក—–ចាប់ត្រីរាល់ព្រឹកគ្មានមេត្តា ។

ខ្លាញីរកស៊ីដោយសំសាន្ត—–លាក់ប្រាណសម្ងំចាំសាសនា
លុះឮផ្គរលាន់សប់ទិសា—–ទើបខ្លាយាត្រាពីក្នុងព្រៃ ។

សត្វកុកនិងខ្លានៅដោយខ្លួន—–មិនដែលជួបជួនគ្នាឡើយណី
បើជួបកាលណាអស្ចារ្យក្រៃ—–គ្រប់សាសន៍ដទៃភ័យមិនខាន ។

ត្បិតអ្នកទាំងពីរសឹងកោងកាច—–អួតអាងអំណាចតែរៀងបា្រណ
មាន​ឫទ្ធិចេស្តាពន់ប្រមាណ —–សឹងហៅក្លាហានឥតឧបមា ។

ឥឡូវសូមសួរអ្នកទាំងឡាយ—–ចិត្តស្ម័គ្រមេត្រីចូលខាងណា
តើចូលខាងកុកឬខាងខ្លា—– អ្នកមានបញ្ញាទើបថាត្រូវ ៕

This entry was posted on June 30, 2022, in YouTube.