Archives

យុវជនឆ្នាំ២០២២ តើត្រូវរៀនអ្វី?

ខ្ញុំបាទឈ្មោះ ឃួន សារ៉ាត ជាម្ចាស់ប្លុកនេះ សូមធ្វើការចែករំលែកគំនិត និងបទពិសោធន៍ការងារមួយចំនួនទៅដល់យុវជន ជំនាន់ក្រោយនេះដើម្បីជាគំនិត និងផ្លូវសម្រាប់តម្រង់ផ្លូវថាតើមកដល់ពេលនេះ ម៉ោងនេះ អ្នកបានដើរនៅលើផ្លូវណា តើអ្នកមានក្តីរំពឹង ឬក្តីស្រម៉ៃហើយឬនៅ ដើម្បីធ្វើការគួតជាមនុស្សធនធាន ឬមនុស្សនៅជុំវិញអ្នក?

ការប្រគួតជាមួយមនុស្សនៅជុំវិញ ឃ្លានេះមិនមែនសម្តៅទៅដល់ការប្រើកម្លាំងបាយវាយផ្តួល ឬមានចេតនាធ្វើឱ្យមនុស្សរងទុក្ខដោយសារតែអ្នកនោះទេ គឺមានន័យថា សម័យនេះបើអ្នកមិនចេះជំនាញ ឬមិនមានបទពិសោធន៍នោះទេ គឺពិតជាពិបាកក្នុងការប្រឡូក ឬចាប់យកឱកាស់ការងារល្អណាស់ ព្រោះមនុស្សចេះតែវិវត្តន៍ខួរក្បាល និងជំនាញបានច្រើនជាងអ្នក។ ពីមុនការងាររត់អ្នក តែពេលនេះអ្នកគឺត្រូវតែរត់រកការងារម្តង ចុះបើអ្នកមិនចេះ ឬមិនមានបទពិសោធន៍ការងារនោះទេ តើអ្នករត់រកការងារបានយ៉ាងដូចម្តេច? ពិតណាស់យុវជនសព្វថ្ងៃគឺពិតជាមានការលំបាកក្នុងការស្វែងរកការងារ ហើយចំពេលនេះគឺជាពេលវេលារស់នៅជាមួយចម្ងឺយ៉ាងកាចសាហាវគឺចម្ងឺ កូវីត-១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន រដ្ឋ និងឯកជន និងធ្វើឱ្យសង្វាក់ផលិតកម្មមានការកាត់បន្ថយ ហើយវិស័យការងារក៏ត្រូវបានកាត់បន្ថយមនុស្ស ឬពលកម្ម ដោយតម្រូវយកតែមនុស្ស ឬបុគ្គលិកដែលមានជំនាញច្បាស់លាស់ ហើយអាចកាន់ការងារបានច្រើនផងដែរ។ ចុះបើអ្នកមិនមានជំនាញប្រាកដ តើពួកគេរស់នៅ និងរកការងារដើម្បីចិញ្ចឹមក្រពះបានយ៉ាងដូចម្តេច?

ឆ្នាំ២០២២ អ្វីៗគឺមានភាពរីកម្រើនទាំងអស់សូម្បីតែជម្ងឺកូវីត-១៩ក៏មានភាពរីកចម្រើនតាមឈ្មោះរបស់វាដែរ គឺកូនវីត-១៩ បន្ទាប់មក ឌេលតា បន្ទាប់មកក្រោយនេះគឺ អូមីក្រុង។ សូម្បីតែជម្ងឺក៏វាចេះវិវត្តខ្លួនវាទៅហើយ ចុះអ្នកបានវិវត្តអ្វីខ្លះហើយ? ឬក៏ចេះតែលេងតែហ្គេម និងចាំតែសុំលុយម៉ែឪមកចាយមែនទេ? តែខ្ញុំក៏យល់ស្របដែរថាកូវីតវាយលុកខ្លាំងមិនអាចចេញទៅក្រៅ រកការងារបានទេ តែសម័យនេះគឺឧស្សាហកម្ម ៤.០ (Industry 4.០) មនុស្សបានងាកមកធ្វើការតាមផ្ទះរៀងៗខ្លួន ហើយអ្នកខ្លះបានធ្វើការតាមអនឡាញរហូតពួកគេចេះរកប្រាក់ចំណូលពីការអនឡាញផងដែរ។

យុវជនមួយចំនួនមានភាពខ្ជះខ្ជាយការងារ ឬមើលរំលងការងារស្ម័គ្រចិត្តជួយសង្គម វាពិតជាសំខាន់ណាស់ក្នុងជីវិតអ្នកដែលការងារសង្គម ឬការងារស្ម័គ្រចិត្តបានជម្រុញឱ្យអ្នកបានស្គាល់នៅទិដ្ឋភាពការងារក្នុងសហគមន៍ និងការរស់នៅរបស់ពលរដ្ឋ ហើយវាពិតជាធ្វើឱ្យអ្នកយល់ច្បាស់ថាអ្នកគួរតែសិក្សាមុខវិជ្ជាអ្វី និងដើម្បីអ្វីហើយ។ ចំពោះខ្ញុំ គឺខ្ញុំបានចូលរួមការងារស្ម័ួគ្រចិត្តតាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៥ ដែលការងារទាំងនោះបានជួយ និងជម្រុញឱ្យខ្ញុំស្គាល់ពីការងាររស់នៅក្នុងសង្គម ការងារាប់អានមនុស្សនៅជុំវិញថ្មីៗ ការពង្រឹងសមត្ថភាព ការរសិក្សាពីជីវិភាពពលរដ្ឋក្នុងសហគមន៍ ការងារទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងការងារវិស័យក្រុមហ៊ុន ល.ល។ ការងារទាំងនោះមិនបានផ្តល់ជាថវិការមកខ្ញុំវិញទេ តែវាផ្តល់គ្រឹះចំណេះដឹងមូលដ្ឋានជាច្រើនសម្រាប់ឱ្យខ្ញុំចេះថ្លឹង និងដោះស្រាយបញ្ហាបានដោយខ្លួនឯងមួយចំនួនដោយព។ចាំបាច់ពឹងផ្អែកលើជំនួយពីអ្នកដទៃទាំងស្រុងនោះទេ។

រូបសំណាករំឭកអនុស្សាវរីយ៍ទាហានខ្មែរទៅចូលរួមជួយបារាំងក្នុងសង្គ្រាមលោកលើកទី ១

រូបសំណាករូបពីរ រំឭកអនុស្សាវរីយ៍ទាហានខ្មែរទៅចូលរួមជួយបារាំងក្នុងសង្គ្រាមលោកលើកទី ១
រូបសំណាករូបពីរនេះ ត្រូវបានសាងឡើងដោយសិល្បៈករបារាំង មានស្រុកកំណើតនៅទូលូស៍ ឈ្មោះថា ប៉ូល ឌូគូអីង (Paul Ducuing) ដោយមុននឹងសាងរូបសំណាកនេះ លោកបានចូលរៀនអំពីសិល្បៈខ្មែរចំនួនមួយឆមាស (៦ ខែ) នៅសាលារចនា ដែលជាសាលារៀបចំដោយលោក George Groslier នៅឆ្នាំ ១៩១៨ សម្រាប់ពង្រឹងការងារវិចិត្រសិល្បៈរបស់ខ្មែរឡើងវិញ ។

Continue reading

ស្នេហា និង កាហ្វេ

ស្នេហា និង កាហ្វេ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នាខ្លះ ដែល​គួរ​អោយ​ចាប់​អារម្មណ៍​។

សារជាតិកាហ្វេ គឺល្វីង តែ​មនុស្សជា​ច្រើន​ជាប់​ចិត្ត​នឹង​រស​ជាតិ​នេះ​​មិន​អាចអត់បាន។ ​

ស្នេហាតិចឬ​ច្រើន រមែង​នាំ​មក​នូវ​ការ​ឈឺ​ចាប់​ តែ​មនុស្ស​នៅ​តែ​ ដើរ​ទៅ​រ​កវា។

អ្នកដែលមិនធ្លាប់ញ៉ាំកាហ្វេ នៅពេលសាកល្បងជាលើកដំបូង អាច​​មាន​​ភាព​​មិន​​ប្រក្រតី​ខ្លះ​ដូចជាញ័រទ្រូង បេះដូង​លោត​ញាប់ មានអារម្មណ៍ឌុកដាក់……។​ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ ស្ថានភាពប្រហាក់ប្រហែលគ្នា​ នឹង​អាច​កើតមាន​ចំពោះ​បុគ្គល​ដែល​​ជួប​ប្រទះ ស្នេហា ជាលើកដំបូង។

កាហ្វេ អាច​ធ្វើ​អោយ​មនុស្ស​មិន​ងងុយ ស្នេហាក៏ដូចគ្នា (និយាយទូរស័ព្ទឆ្លើយឆ្លង​ដល់​ពាក់​​​កណ្តាល​អធ្រាត្រ​ក៏​គ្មាន​បញ្ហា)។

កាហ្វេ ឆុង​ទុក​ចោល​យូរ​អាចបាត់បង់ក្លិនឈ្ងុយ រីឯស្នេហាក៏មិនប្លែកគ្នាខ្លាំងដែរ កង្វះ​ខាត​ការ​យក​ចិត្ត​ទុក​ដាក់ ថែរក្សារ​ អាច​ធ្វើ​អោយ​ស្នេហា សាប​រលាប តាមពេលវេលា។

បន្ថែម​ជាតិ​ផ្អែម ទៅ​ក្នុង​កាហ្វេ ដើម្បីទទួលបានរ​សជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​ ក៏​ដូចជា បន្ថែម​ការ​យោគ​យល់​សន្ដោស​​អធ្យាស្រ័យ ការយល់ចិត្ត ទៅ​ក្នុង​ចំណង​ស្នេហា របស់​អ្នក។ ​សូម​កុំ​ភ្លេ​ចថា កាហ្វេ គ្មាន ជាតិ​ផ្អែម មិនមែនស្រួលលេបទេ….. 😀

ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ

ក្នុងរវាងដប់នាក់គឺមានប្រាំបួននាក់ហើយ​ ដែល​ធ្លាប់ឮពាក្យ​មួយឃ្លានេះ​។ អាច​ឮ​គេ​និយាយ​ ឬមើល​ក្នុងគុនភាគចិន​។

ពាក្យ​”កូនប្រុសដើមទ្រូង​ប្រាំហត្ថ” នេះ​ទោះ​បី​ឮ​គេ​និយាយ​ញឹក​ញាប់​ តែ​ខ្មែរ​យើង​​ភាគច្រើន​នៅ​តែ​មិន​ដឹង​ប្រភព​ច្បាស់​លាស់​នៅ​ឡើយ​ ពិសេស​គឺក្មេង​ៗជំនាន់​ក្រោយ​​​​តែម្តង។ តើវា​មាន​អត្ថន័យបែបណា?

បើនិយាយ​ដល់​ពាក្យ​នេះ​ គឺខ្មែរយើងបច្ចុប្បន្ន​​ច្រើន​តែ​គិត​ដល់​មនុស្ស​ប្រុស​ ដែល​ក្លាហាន​ ហ៊ាន​ តស៊ូ ទើប​ថា​ជា​កូនប្រុស​ដើមទ្រូង​ប្រាំហត្ថ។

កាលពីបុរាណ​ ប្រជាជនខ្មែរភាគច្រើន​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ គឺត្រូវ​ទៅ​រៀន​នៅ​ឯវត្ត ព្រោះវត្ត​គឺ​ជា​គ្រិះស្ថាន​សិក្សា​តែ​មួយ​គត់​ ដែល​មាន​នូវ​ឯកសារ​រៀន​គ្រប់គ្រាន់​ មាន​គ្រូល្បីៗដែល​សុទ្ធសឹង​តែ​ជា​ព្រះសង្ឃ។ កូនស្រី​មិន​ត្រូវ​បាន​រៀន​ច្រើន​ដូចកូនប្រុស​នោះទេ ព្រោះ​ចាស់បុរាណច្រើន​គិតថា “ស្រីវិល​ចង្រ្កាន​​មិន​ជុំ” ឬខ្លាច​កូនស្រីចេះសរសេរសំបុត្រស្នេហាផ្សេងៗ​ដែល​ខុស​នឹង​ប្រពៃណី។ ដូច្នេះសម័យនោះស្រីៗគេឲ្យតែនៅផ្ទះធ្វើកិច្ចការផ្ទះ ឬរៀនបន្តិចបន្តួចនៅ​ឯផ្ទះ​​ប៉ុណ្នោះ។ Continue reading

អាថ៌កំបាំងនៃពាក្យ “មេ”

តើនគរនេះជានគរមេ ឬ នគរស្រី្ត មែនរឺទេ? តើពាក្យមេនេះ មានអត្ថន័យយ៉ាងណា?

នគរនេះគឺជានគរស្រី្ត ឬ នគរ មេ ដូច្ចេះពាក្យថា មេ មានន័យថា មុខគេ មុនគេ ឬ ធំជាងគេ ប្រសើរជាងគេ រុងរឿងជាងគេ ជាពិសេសគឺគ្រប់​គ្រង លើ​គេ ។ល។ រហូតក្នុងប្រវតិ្តសាស្រ្តបានរៀបរាប់បញ្ចាក់ប្រាប់ថា៖ នគរ (មេ) ពីអតីតមានស្តេចជាចំណុះអោយរាប់រយប្រទេស ដែលប្រទេសទាំងនោះតែងតែយកសួយសាអាករមកអោយ គឺ ប្រទេស(មេ) ឬ នគរ (មេ) ព្រះនាងនាគ ដែលជាស្រី្តចម្បង ដូចបានពន្យល់ក្នុងវចនានុក្រមស្រាប់ហើយ ។ ទាំងអស់នេះហើយដែលមកដល់សព្វថ្ងៃ ទំលាប់ជាតិនេះតែងប្រើពាក្យ (មេ) ជា ប្រមុខ ជាធំ (កេរ + មេ =ក្មេរ) សូមទាញយកឧទាហរណ៍មកពន្យល់បញ្ជាក់ខាងក្រោម ៖ Continue reading

មូលហេតុនាំឲ្យមានព្រឹត្តិការណ៍ ១៨ មិនា ១៩៧០

មូលហេតុនាំឲ្យមានព្រឹត្តិការណ៍ ១៨ មិនា ១៩៧០ ព្រោះពេលនោះមានវត្តមានយួនយៀកកុងនិងយួនខាងជេីងចូលមកទឹកដីនៃប្រទេសកម្ពុជាភាគខាងកេីត ចំនួន២០មុឺននាក់គៀក រាជធានីភ្នំពេញទៅហេីយ ដូចបានលេីកឡេីងច្រេីនលេីកច្រេីនសាររួចមកហេីយថាការទម្លាក់សម្តេចសីហនុមិនមែន លន់ ណុល Continue reading

ប្រវត្តិ​ផ្លូវ​កម្ពុជា​ក្រោម​នៅ​រាជធានី​ភ្នំពេញ

ផ្លូវ​កម្ពុជា​ក្រោម គឺ​ជា​ផ្លូវ​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ផ្លូវ​នេះ​មាន​ចម្ងាយ ៣,៣​គីឡូម៉ែត្រ ចាប់​ពី​ផ្សារ​ធំ​ថ្មី រហូត​ដល់​ស្ពាន​អាកាស ៧​មករា ដែល​ឋិត​នៅ​ក្បែរ​សាកលវិទ្យាល័យ​ភ្នំពេញ។ ហេតុ​អ្វី​បាន​ជា​មេ​ដឹក​នាំ​ខ្មែរ​ជំនាន់​មុន ដាក់​ឈ្មោះ​ផ្លូវ​នេះ​ថា​ជា​ផ្លូវ​កម្ពុជា​ក្រោម?

Continue reading

ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ

ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ

ដោយ៖ វ៉ាន់ វី

នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្ស​​ដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មាន​មនុស្ស​បានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជា​កន្លែងមួយស្ថិតនៅជិត​ក្រុង​បាត់​ដំបង​ចាប់​តាំងពីប្រហែល​៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។ Continue reading