Archives

ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ

ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ
បើតាមសៀវភៅ Wat Phnom Guide to Art & Architecture របស់លោក Chan Vitharong លោកបានលើកឡើងថា តាមរយៈការសិក្សាបានបង្ហាញថាចេតិយព្រះបាទពញាយ៉ាតនៅវត្តភ្នំ ប្រហែលជាអាចត្រូវបានសាងឡើងនៅសតវត្សទី ១៦ ឬទី ១៧ តែបើតាមសិលាចារឹក ក៏ដូចជាឯកសារពង្សាវតារខ្មែរ បានបង្ហាញថាចេតិយនេះត្រូវបានសាងឡើងដោយព្រះបាទនរាយណ៍រាជា សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ដែលប្រសិនបើចេតិយនោះសាងនៅសម័យស្តេចនរាយណ៍រាជា ដែលត្រូវជាបុត្ររបស់ព្រះបាទពញាយ៉ាត នោះបានន័យថាចេតិយនេះគួរត្រូវបានសាងឡើងនៅពាក់កណ្តាលសតវត្សទី ១៥ មិនមែនសតវត្សទី ១៦ ឬ ១៧ នោះទេ ។

Continue reading

តើតេជោយ៉ត តេជោមាស ជានរណា?

តេជោយ៉ត តេជោមាស ៖
ពេលដែលយើងធ្វើដំណើរតាមមាត់ទន្លេ មកដល់មុខវត្តឧណ្ណាលោម យើងនិងឃើញរូបចម្លាក់មេទព័ពីរនាក់កំពុងជិះសេះយ៉ាងអង់អាចក្លាហាន នោះគឺជារូបសំណាក តេជោយ៉ត និងតេជោមាស អ្នកខ្លះក៏ដឹងរឿងគាត់ ខ្លះទៀតក៏មិនដឹង ខាងក្រោមនេះជាសាច់រឿងសង្ខេបរបស់គាត់ ៖
តេជោមាសគឺជាមេទព័ដ៏ពូកែម្នាក់ក្នុងរាជស្តេចព្រះជ័យចេស្តា លោកមានសិស្សម្នាក់ឈ្មោះថាយ៉ត ដែលជាសិស្សពូកែឆ្លាតវៃឧស្សាហ៏ចេញច្បាំងជាមួយលោក។ Continue reading

“ស្រីសន្ធរ​​​” មិនមែន​​​មក​​​ពី​​ “ស្រីសឈរ” ​​​ទេ​​​ ​​​គឺ​​​មក​​​ពី​ ​ស្រីយសោធរ

«ស្រីសន្ធរ​​​»មិនមែន​​​មក​​​ពី​​«​ស្រីសឈរ»​​​ទេ​​​ ​​​គឺ​​​មក​​​ពី​«​​ស្រីយសោធរ» ដែល​​​ជាឈ្មោះរាជធានី​​​អង្គរ​​​ដ៏​​​ល្បីល្បាញ​​​ និង​​​ជា​​​ប្រពៃណី​​​របស់​​​ចក្រភព​​​កម្ពុជទេស​​​​​​។ អ្នកគ្រូ​​​ពៅសោវរស​​​ពន្យល់​​​រឿង​​​នេះ​​​ថា​​​ ​​​មក​​​ពី​​​ខ្មែរ​​​មិន​​​ចេះ​​​ហៅ​​​ពាក្យ បី​​​បួន​​​ព្យាង្គ​​​ ​​​ទេីប​​​ហៅសង្កត់​​​យក​​​តែ​​​ព្យាង្គដេីម​ «ស្រី»​​ និង​​​ចុង​​​«ធរ»​​​ទុក​​​។ ​ Continue reading

ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ

ក្នុងរវាងដប់នាក់គឺមានប្រាំបួននាក់ហើយ​ ដែល​ធ្លាប់ឮពាក្យ​មួយឃ្លានេះ​។ អាច​ឮ​គេ​និយាយ​ ឬមើល​ក្នុងគុនភាគចិន​។

ពាក្យ​”កូនប្រុសដើមទ្រូង​ប្រាំហត្ថ” នេះ​ទោះ​បី​ឮ​គេ​និយាយ​ញឹក​ញាប់​ តែ​ខ្មែរ​យើង​​ភាគច្រើន​នៅ​តែ​មិន​ដឹង​ប្រភព​ច្បាស់​លាស់​នៅ​ឡើយ​ ពិសេស​គឺក្មេង​ៗជំនាន់​ក្រោយ​​​​តែម្តង។ តើវា​មាន​អត្ថន័យបែបណា?

បើនិយាយ​ដល់​ពាក្យ​នេះ​ គឺខ្មែរយើងបច្ចុប្បន្ន​​ច្រើន​តែ​គិត​ដល់​មនុស្ស​ប្រុស​ ដែល​ក្លាហាន​ ហ៊ាន​ តស៊ូ ទើប​ថា​ជា​កូនប្រុស​ដើមទ្រូង​ប្រាំហត្ថ។

កាលពីបុរាណ​ ប្រជាជនខ្មែរភាគច្រើន​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ គឺត្រូវ​ទៅ​រៀន​នៅ​ឯវត្ត ព្រោះវត្ត​គឺ​ជា​គ្រិះស្ថាន​សិក្សា​តែ​មួយ​គត់​ ដែល​មាន​នូវ​ឯកសារ​រៀន​គ្រប់គ្រាន់​ មាន​គ្រូល្បីៗដែល​សុទ្ធសឹង​តែ​ជា​ព្រះសង្ឃ។ កូនស្រី​មិន​ត្រូវ​បាន​រៀន​ច្រើន​ដូចកូនប្រុស​នោះទេ ព្រោះ​ចាស់បុរាណច្រើន​គិតថា “ស្រីវិល​ចង្រ្កាន​​មិន​ជុំ” ឬខ្លាច​កូនស្រីចេះសរសេរសំបុត្រស្នេហាផ្សេងៗ​ដែល​ខុស​នឹង​ប្រពៃណី។ ដូច្នេះសម័យនោះស្រីៗគេឲ្យតែនៅផ្ទះធ្វើកិច្ចការផ្ទះ ឬរៀនបន្តិចបន្តួចនៅ​ឯផ្ទះ​​ប៉ុណ្នោះ។ Continue reading

រឿងកូរសមុទ្រទឹកដោះ

ដំណើររឿងពិស្ដារ
បុរាណាចារ្យខ្មែរ បានឆ្លាក់ រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុម ទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ ។ រឿងកូរសមុទ្រ ទឹកដោះ មានកំណើត ឡើងនៅរវាង សតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថ បាពួន ។
ជាទូទៅ ក្រុមទេវៈ និង ក្រុមអសុរៈ តែងតែប្រឆាំងគ្នាជានិច្ច តាំងពីកំណើតមក ។ ប៉ុន្តែ ហេតុអ្វីបានជាក្រុមទាំង២នេះ អាចស្រុះស្រួល និង ពួតដៃខិតខំកូរសមុទ្រទឹកដោះជាមួយគ្នា ក្នុងគោលបំណងស្វែងរកទឹកអម្រឹត?

Continue reading

ប្រវត្តិ​រឿង​​​ ឃុនឆាង ឃុនផែន

ប្រវត្តិ​រឿង​​ឃុនឆាង ឃុនផែន​​​នាំ​ឲ្យ​​កើត​ចេតិយ​ក្លាយ​ជា​កន្លែង​សក្ការបូជារបស់​អ្នក​ខេត្ត​កោះកុង

នៅលើផ្ទាំងថ្មកណ្ដាលដៃសមុទ្រ ស្ថិតនៅចំពីមុខទីរួមខេត្តចម្ងាយជាង ១ គីឡូម៉ែត្រ មាន​ចេតិយ​មួយ​កម្ពស់ ៤ ម៉ែត្រ​ធ្វើ​ពី​ថ្ម។ កន្លែង នោះ​ជាចេតិយឃុនឆាង ឃុនផែន ដែលជាកន្លែងសក្ការបូជាដ៏ស័ក្ដិសិទ្ធិរបស់អ្នកស្រុកកោះកុង។ ​​ប្រវត្តិ​ដែល​ការកកើត​ចេតិយ​ឃុនឆាង ឃុនផែន​នេះ​ថា មានរឿងព្រេងមួយតំណាលថា តាំងពីយូរលង់ណាស់មកហើយ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ធឹម ជា​​កូន​អ្នក​​​ភូមិ​​​ត្រូវ​​បាន​​បុរស​​ម្នាក់​ឈ្មោះ

Continue reading

អាថ៌កំបាំងនៃពាក្យ “មេ”

តើនគរនេះជានគរមេ ឬ នគរស្រី្ត មែនរឺទេ? តើពាក្យមេនេះ មានអត្ថន័យយ៉ាងណា?

នគរនេះគឺជានគរស្រី្ត ឬ នគរ មេ ដូច្ចេះពាក្យថា មេ មានន័យថា មុខគេ មុនគេ ឬ ធំជាងគេ ប្រសើរជាងគេ រុងរឿងជាងគេ ជាពិសេសគឺគ្រប់​គ្រង លើ​គេ ។ល។ រហូតក្នុងប្រវតិ្តសាស្រ្តបានរៀបរាប់បញ្ចាក់ប្រាប់ថា៖ នគរ (មេ) ពីអតីតមានស្តេចជាចំណុះអោយរាប់រយប្រទេស ដែលប្រទេសទាំងនោះតែងតែយកសួយសាអាករមកអោយ គឺ ប្រទេស(មេ) ឬ នគរ (មេ) ព្រះនាងនាគ ដែលជាស្រី្តចម្បង ដូចបានពន្យល់ក្នុងវចនានុក្រមស្រាប់ហើយ ។ ទាំងអស់នេះហើយដែលមកដល់សព្វថ្ងៃ ទំលាប់ជាតិនេះតែងប្រើពាក្យ (មេ) ជា ប្រមុខ ជាធំ (កេរ + មេ =ក្មេរ) សូមទាញយកឧទាហរណ៍មកពន្យល់បញ្ជាក់ខាងក្រោម ៖ Continue reading

ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ

ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ

ដោយ៖ វ៉ាន់ វី

នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្ស​​ដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មាន​មនុស្ស​បានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជា​កន្លែងមួយស្ថិតនៅជិត​ក្រុង​បាត់​ដំបង​ចាប់​តាំងពីប្រហែល​៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។ Continue reading