Archives

បច្ចេកទេសចិញ្ចឹមឃ្មុំព្រៃធម្មជាតិ

  • ការជ្រើសរើសទីតាំង៖
  • ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ

  • ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើនឃ្មុំ

  • ត្រូវធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។

  • ការរៀបចំបង្គងឲ្យឃ្មុំទំ៖

  • យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ

  • ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល

  • ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន

  • ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹកឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ

Continue reading

បច្ចេកទេសដាំក្រូចពោធិ៍សាត់

  • ប្រភេទដីដែលដាំបានល្អ៖
  • ជាប្រភេទដីទួលមិនដក់ទេក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។

  • ការបំបៅពូជដាំ៖ក្រូចពោធិសាត់

  • វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ

បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃ យកមកដាំ

  • យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក
  • យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ

  • យកដីដែលមានជីវជាតិ លាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ (ត្រូវលាបថ្នាំជំនួយឬសផង) រួចត្រូវផ្តល់ទឹកឲ្យវាសើមជាប់ជានិច្ច

  • Continue reading

    វិធីដាំស្រការនាគក្នុងផើង

    វិធីដាំស្រការនាគក្នុងផើង

    * សម្ភារៈត្រូវមាន៖ផ្លែ ស្រកានាគ

    – ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក

    – ស្រកីដូងម៉ដ្ឋ អង្កាមដុត

    – ដីមមោគ

    – ខ្សែសម្រាប់ចង។

    * វិធីផ្សាំកូន៖

    – ត្រូវមាន លាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម០%ភាគ ទឹកជីកំប៉ុស

    – លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតាស្រោច ឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ជូលគ្នានៃវត្ថុធាតុដើម។

    – កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ២សង់ម៉ែត ដោយ ទុកស្នូលកណ្តាល ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ រួចយកវាទៅដាក់ដោតចូលក្នុងថ្នាលផ្សាំ និងស្រោចទឹកមួយថ្ងៃម្ដង។

    – ត្រូវធ្វើរោងនៅកន្លែងមានពន្លឺគ្រប់គ្រាន់ក្រោមម្លប់ដើម្បីផ្សាំកូន មិនត្រូវឲ្យមានកំដៅថ្ងៃខ្លាំងនោះទេ។

    Continue reading

    បច្ចេកទេស​ដាំ​ឈូកយក​គ្រាប់

    * ប្រភេទពូជ៖ ជ្រើសរើសប្រភេទពូជឈូកបាយ ព្រោះពូជនេះបានផលច្រើន និងមានគ្រាប់ណែនជាងពូជឈូកបេងដែលមានផ្កាពណ៌ ដែលមានរយៈពេលដាំ ៦ខែ។

    * ការរៀបចំដី៖បច្ចេកទេសដាំឈូក

    – ជ្រើសរើសយកស្រែប្រភេទដីបាតភូមិ ព្រោះវាជាដីសម្បូរជីជាតិ

    – មុនពេលដាំត្រូវភ្ជួរដី ១ ទៅ ២ដង ដើម្បីកម្ចាត់ស្មៅ បន្ទាប់មក ពេលភ្ជួររួចហើយ ទុកដីរយៈពេល ៣ ទៅ ៧ថ្ងៃទើបភ្ជួរលើកទី២ និងរាស់ដីឲ្យរាបស្មើជាការស្រេច។

    – ក្រោយពីរៀបចំដីរួច ចាំបាច់ត្រូវបញ្ចូលទឹកក្នុងស្រែ ដើម្បីឲ្យងាប់ស្មៅ ហើយបន្ទាប់មកទៀត ជ្រើសរើសកូនឈូកណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ ចន្លោះពីគ្នា៣តឹក។

    Continue reading

    បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង (Passion)

    ១- ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ៖ ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះ គ្រាប់ លឿន ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែងរហូតដល់រាប់ខែឯណោះ។

    ២- ការរៀបចំថ្នាលបណ្តុះកូន៖ រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ រួចដាក់គ្រាប់ ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា) រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។ ស្រោច ទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។ផ្លែ ផាសិន (Passion)

    ៣-ការស្ទូងកូន៖ក្រោយពីសាបគ្រាប់បាន១សប្តាហ៍ កូន នឹងចេញពន្លក (ស្លឹក២ដំបូង)។ យើងអាចដកកូនបំបែក មកដាំក្នុងថង់ ថូ ឬក្នុង រណ្តៅ នៅពេលកូនប៉ាស្យុងមាន ស្លឹក ៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ។ ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និង ស្លឹករុក្ខជាតិស្ងួតលាយជាមួយ។

    ៤- ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង៖ ធ្វើនៅកន្លែង ដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើ ងាប់ រឺ ជាលួសសសៃដើម្បី អោយវល្លិវាតោងបានល្អ។

    Continue reading

    វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់

    » ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម
    » ជម្ងឺពេលមេឃក្តៅខ្លាំង
    » ជម្ងឺមាន់នៅរដូវវស្សា

    ១ ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម៖ការចិញ្ចឹមមាន់
    – ធាតុផ្សំ៖ ក្បាលខ្ជាយ ១០០ក្រាម ខ្ទឹមស ១០០ក្រាម ពន្លៃ ១០០ក្រាម និងសត្វក្អែបរស់ ជាសត្វពិស ១០០ក្រាម ស្រាស មានកម្រិត ៤០អង្សាចំនួនកន្លះលីត្រ។
    – វិធីធ្វើ៖ យកធាតុផ្សំទាំងអស់មកច្រករួមគ្នាក្នុងដប រួចត្រាំជាមួយ ស្រាសនោះ។ ក្រោយពីត្រាំទុកឲ្យបានរយៈពេលកន្លះខែ កសិករ អាចសម្រិតយកទឹកត្រាំរួចនោះ ដែលវាក្លាយជាថ្នាំ យកទៅច្រក មាត់មាន់សម្រាប់ព្យាបាលជំងឺមាន់។
    – វិធីប្រើ៖ យកទៅឲ្យមាន់ផឹក ដោយបាញ់នឹងស៊ីរ៉ាំងតូចទំហំ ១សេសេ ។ ការព្យាបាលមាន់ទម្ងន់ ៨ខាំ ព្យាបាល ០,៤ ឬ ០,៥សេសេ នៃទឹកថ្នាំ ដែលផ្សំនោះ។ យើងច្រកហើយ ក្នុងរយៈពេលតែ ៣ម៉ោងទៅ ៤ម៉ោង យើងអាចដឹង តែវាស្រួលខ្លួន វានឹងអាចដើររកស៊ីចំណី សញ្ញាដែល វាស្រួលខ្លួន គឺវាដើររកចំណីឡើងវិញហើយ។
    ២ ការពារជម្ងឺពេលមេឃក្តៅខ្លាំង៖

    Continue reading

    វិធីសាស្រ្តដាំពោតបារាំង

    *ការរៀបចំដី៖

    • ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ៣ដង។
    • មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។

    • យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី៖

    • បើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច។ពោតបារាំង

    *ការដាក់ដាំ៖

    • គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន។
  • ការជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។

  • មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ។

  • បើយើងដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ។

  • *ការថែទាំ៖

    Continue reading

    បច្ចេកទេសចិញ្ចឹមកំពិសក្នុងលូ

    ចែករំលែកជាចំណេះដឹងសម្រាប់បងប្អូនកសិករបង្កើនប្រាក់ចំណូល

    មិនត្រូវការទីកន្លែងធំទូលាយក៏យើងអាចចិញ្ចឹមបាន ងាយស្រួលធ្វើជាលក្ខណៈគ្រួសារដើម្បីបង្កើនប្រាក់ចំណូល។
    * ការរៀបចំកន្លែងចិញ្ចឹម៖
    – រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ កំពឹស
    – អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក
    – ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ
    – ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ)
    * ការឲ្យចំណី៖
    – ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
    – អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
    – បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺយើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុង លូនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
    – ត្រូវប្តូរទឹករាល់២អាទិត្យម្តង
    Continue reading