Archives

ដើមកន្ទន់ទាក-ទន់ទាក-ផ្កា ស

លក្ខណ់រុក្ខជាតិៈ ចុល្លព្រឹក្សខ្នាតតូច ដើមដុះត្រង់មានកម្ពស់០.៥-៣ម។

ស្លឹកៈ ទោលដុះទល់ទង រាងពងក្រពើ ទ្រវែងច្បិចស្រួចចុង ប្រវែង៦-២០ស.ម ទទឹង៣.៥-១០ សម ផ្ទៃស្លឹកទាំងសងខាងមានរោមតិចៗ។ ផ្កាៈ កញ្ចុំផ្កាចេញមកនៅចុងមែក ផ្កាពណ៌។

ផ្លែៈ ពណ៌បៃតង ពេទុំពណ៌ក្រហម មានត្របលស្ទើរបិតជិទពណ៌ក្រហមមានបីក្លែប មានបីគ្រាប់។ Continue reading

This entry was posted on April 3, 2018, in Plants.

ដើមកុមារពេជ្រក្រហម

លក្ខណៈរុក្ខជាតិៈ ជាវល្លិ៌តូចមានជ័រពណ៌ក្រហម ចេញស្លឹកតាមដើម ជារៀងរាល់ឆ្នាំ មានមើមធំនៅលើដើម។

ស្លឹកៈ ស្លឹកទោលដុះធ្លាក់ទង ជាស្លឹករាងត្រីកោណ ប៉ោង គែមស្លឹករាងទឹករលកតិចតួច មានទទឹង៧-១១ ស.ម និងបណ្តោយ៦-១១ស.ម។ ផ្ទៃស្លឹកខាងក្រោយមានរោមទន់ៗ។

ផ្កាៈ កញ្ចុំផ្កាចេញពីប្រគាប ស្លឹករាងដូចចង្កេះឆ័ត្រ មានប្រវែង៤-១៦ម.ម ផ្កាពណ៌ទឹក្រូច

ផ្លែៈ ផ្លែជាផ្លែសាច់ រាងជាស៊ុត ផ្លែជាចង្កោម។

កន្លែងដាំដុះៈ ច្រើនដុះនៅតំបន់កោះ ភ្នំក្បែរសមុទ្រ។

This entry was posted on April 3, 2018, in Plants.

ស្មៅកក់ក្តាម

កក់ក្តាម

លក្ខណៈរុក្ខជាតិ

ជាប្រភេទស្មៅមានកម្ពស់ពី៥-៣០ស.ម៊

ស្លឹកៈ ខ្លីជាងដើម

ផ្កាៈ មានរាងមូល មានវិជ្ជមាត្រពី ៨-១២ ម.ម

ផ្លែៈ រាងពងក្រពើសំប៉ែត ពណ៌លឿង

កន្លែងដាំដុះៈ ដុះតាមចិញ្ចើមថ្នល់នៅក្នុងស្រែដីវាលទំនាប។ បន្តពូជដោយគ្រាប់

This entry was posted on April 3, 2018, in Plants.