Archives

រឿងកូរសមុទ្រទឹកដោះ

ដំណើររឿងពិស្ដារ
បុរាណាចារ្យខ្មែរ បានឆ្លាក់ រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុម ទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ ។ រឿងកូរសមុទ្រ ទឹកដោះ មានកំណើត ឡើងនៅរវាង សតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថ បាពួន ។
ជាទូទៅ ក្រុមទេវៈ និង ក្រុមអសុរៈ តែងតែប្រឆាំងគ្នាជានិច្ច តាំងពីកំណើតមក ។ ប៉ុន្តែ ហេតុអ្វីបានជាក្រុមទាំង២នេះ អាចស្រុះស្រួល និង ពួតដៃខិតខំកូរសមុទ្រទឹកដោះជាមួយគ្នា ក្នុងគោលបំណងស្វែងរកទឹកអម្រឹត?

Continue reading

រឿង​សម្លាប់មាន់​រងាវ​យាម

មាន​ខ្ញុំ​គេ​ម្នាក់​រស់​នៅ​បម្រើ​គេ​ក្នុង​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​នោះ​ចិញ្ចឹម​មាន់​ចែ​ឈ្មោល​មួយ​សម្រាប់​ឲ្យ​រងាវ​យាម​រាល់​ៗ​ថ្ងៃ​។ រៀង​រាល់​ថ្ងៃ​ឲ្យ​តែ​មាន់​រងាវ​ ម្ចាស់​ផ្ទះ​តែ​ង​តែ​ដាស់​អ្នក​បម្រើ​ម្នាក់នោះ​ឲ្យ​ធ្វើ​ការ​សព្វ​សារពើ។ ដោយ​នឿយ​ហត់​នឹង​ការ​ងារ​រៀង​រាល់​ថ្ងៃ​ពេក​ អ្នក​បម្រើ​នោះនឹក​គិត​ក្នុង​ចិត្ត​ថា “​អញ​សព្វ​ថ្ងៃ​នេះ​នឿយ​ហត់​ណាស់​ ដេក​ក៏​មិន​បាន​គ្រប់​ ឲ្យ​តែ​មាន់​រងាវ​ឡើង​ ម្ចាស់​ប្រើ​អញធ្វើការ​គ្រប់​បែប​យ៉ាង។ បើ​គ្មាន​អា​មាន់​នេះ​រងាវ​ទេ ម៉្លេះ​ម្ចាស់​អញ​គ្មាន​អ្វី​ជា​សញ្ញា​នឹង​ដាស់​អញ​យក​ទៅប្រើ​ទេ​។ ” គិត​ឃើញ​ដូច្នេះហើយ​ អ្នក​បម្រើ​នោះ​ក៏​រក​វិធី​លួច​សម្លាប់​មាន់​ចែ​នោះ​ចោល​ទៅ។ Continue reading

សម័យស្រីសន្ធរ

សម័យស្រីសន្ធរ (១៥៩៤-១៦១៨) វាជាសម័យកាលមួយចាប់ផ្ដើមពីការបែកបន្ទាយលង្វែក ពេលនោះប្រទេសខ្មែរបានធ្លាក់ក្នុងចលាចល ពួកសៀមបានចាប់រាជវង្សានុវង្សខ្មែរទៅឃុំទុកនៅស្រុកវាអស់។ បន្តបន្ទាប់មកពួកស្ដេចត្រាញ់ក្នុងតំបន់បានឆ្លៀតឱកាសក្នុងភាពវឹកវរ ហើយក៏បានលបវាយឆ្មក់យកបន្ទាយលង្វែកពីពួកសៀមមកវិញបានហើយក៏តាំងរាជធានីនៅស្រីសន្ធរ។ ស្ដេចដែលបានសោយរាជ្យ នៅទីនោះ ព្រះនាម ព្រះរាមាជើងព្រៃ ជាស្ដេចត្រាញ់មួយអង្គ។

ប្រវត្តិ


ព្រះរាជាកម្ពុជា ព្រះបរមឥន្ទរាជា (ព្រះសត្ថា) បានភៀសព្រះអង្គចេញពីបន្ទាយលង្វែក តាំងតែពីមុនពេលដែលសៀមវាយលុកចូលមក ដោយទុកឱ្យព្រះឧភយោរាជ ស្រីសុរិយោពណ៌ ដែលទើបវាយសៀមឈ្នះនៅអម្រិតបូរ (បរិបូណ៌) នៅការពាររាជធានី។ ទ្រង់បានយាង ជាមួយនឹងព្រះរាជវង្សទាំងអស់កាត់ទៅរកព្រះរាជបុត្រច្បង ព្រះជ័យជេដ្ឋា ដែលរងការគាបសង្កត់ពីទ័ពសៀមមកពីទិសខាងត្បូង ហើយ បានវាយដកថយទៅកាន់ស្រីសឈរ (បច្ចុប្បន្នស្រីសន្ធរ) ជាមួយនឹងព្រះអនុជចៅពញាតន់ និងពួកអឺរ៉ុប២នាក់ផង។ស្រីសន្ធរ

គង់នៅស្រីសឈរបានបន្ដិច ព្រះរាជវង្សានុវង្សយល់ឃើញថា សុវត្ថិភាព នៅទីនេះមិនល្អ ក៏នាំគ្នាធ្វើដំណើរទៅស្ទឹងត្រែង។ ទីកន្លែងត្រង់នេះ ប្រហែលមិនមែនជាទឹកដីរបស់លាវទេមើលទៅនាសម័យនោះ ប៉ុន្ដែ ក៏ប្រហែលជាគ្មានទំនាក់ទំនងអ្វីធំដុំជាមួយកម្ពុជាដែរ ព្រោះនៅឆ្ងាយ គឺនៅពីខាងជើងជួរសម្បុកសម្បូរ និងព្រះតាពាង (ប៉ាតាង) ទៅទៀត ម្យ៉ាងទៀត អ្នកស្រុកភាគច្រើនជាជនជាតិលាវផង។

បើតាមរាជពង្សាវតារបានលើកមូលហេតុផ្សេងចំពោះការធ្វើដំណើរទៅស្ទឹងត្រែងនេះ ដោយលើកឡើងថា មានព្រះវង្សមួយអង្គព្រះនាមថា ព្រះរាមាជើងព្រៃ មានបំណងដណ្ដើមយកមហាក្សត្រីយព្រះភគវតីស្រីចក្រពត្ដិ ជាព្រះជាយាទី១របស់ព្រះសត្ថា ធ្វើឱ្យស្ដេចអង្គនេះ ភ័យ បារម្ភចំពោះព្រះក្សត្រីយ ក៏នាំគ្នារត់ភៀសព្រះកាយទៅស្ទឹងត្រែងទៅ ដើម្បីបានគេចផុតពីគោលបំណងអាក្រក់របស់ព្រះរាមាជើងព្រៃផង និងបានគេចផុតពីទ័ពសៀម ដែលធ្វើដំណើរមកដល់ទន្លេមេគង្គរួចទៅហើយផង។ Continue reading

រឿង កំប្រុកពីរក្បាល

មានកំប្រុកពីរក្បាលជជែកគ្នា។ កំប្រុកទីមួយ សួរកំប្រុកទីពីរថា ៖
– ពេលចេញទៅរើសគ្រាប់ផ្លែឈើឆីម្តងៗ ខ្ញុំឃើញបងឯង ដេញចាប់កន្ទុយខ្លួនឯង ប្រលែងលេង ជារៀងរាល់ថ្ងៃ មិនដែលខាន។ តើមានអ្វីសំខាន់ នៅកន្ទុយហ្នឹងឬអី បានជាចាំបាច់ ដេញចាប់កន្ទុយខ្លួនឯងផង?

កំប្រុកទីពីរឆ្លើយថា៖
– ហិហិហិ! ខ្ញុំជាសត្វដែលមានសោភ័ណដោយសារកន្ទុយស្អាត ដូច្នេះ ត្រូវតែឧស្សាហ៍ឃ្លាំមើល ហើយចាប់អោយជាប់ យកមកពិនិត្យ ក្រែងលោបាត់។ ដូច្នេះ ទាល់តែខ្ញុំមានជំនឿក្នុងចិត្តសិន ថា កន្ទុយខ្ញុំនៅដដែល ទើបមានអារម្មណ៍ស្ងប់ អាចចេញទៅរកចំណីឆីបាន។កំប្រុកពីរក្បាល

កំបុ្រកទីមួយឮដូច្នោះ ក៏សើចកក្អឹក ហើយស្រដីលេង តបទៅវិញថា៖
– ឱ!បងកំប្រុកអើយ! ទោះបងមិនបែរក្រោយ ដេញចាប់កន្ទុយខ្លួនឯង មកពិនិត្យ ក៏កន្ទុយបង មិនបាត់ទៅណាដែរ គឺនៅតែពីក្រោយគូថរបស់បងឯង ដដែលតែរហូតហ្នឹង។ ហើយបើអាល័យតែបែរក្រោយ ដេញចាប់កន្ទុយអញ្ចឹង តើថ្ងៃណាបងនឹងមានពេល សម្រាប់ឆក់ប្រមូល យកបានគ្រាប់ផ្លែឈើជ្រុះ យកមកឆីបរិបូណ៍ ក្នុងជីវិតទៅ?

Continue reading

ជំនឿមិនដាំចេកក្បែរផ្ទះ

តើមូលហេតុអ្វី ដែលខ្មែរយើង ប្រដៅកូនចៅ មិនអោយដាំចេកក្បែរផ្ទះ ជាពិសេស ក្បែរមាត់បង្អួច? កត្តាសំខាន់ៗ មានបរិយាយដូចតទៅ ៖

១) ការប្រកាន់ជំនឿ នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ចូលមកដល់៖ កាលដើមឡើយ ពលរចេកដ្ឋទូទៅ នៅទឹកដីខ្មែរ បាន ប្រកាន់យក ជំនឿដ៏ធំមួយ ហៅថា ជំនឿវិញ្ញាណនិយម ឬ ជំនឿអារក្សអ្នកតា (Animism) គឺការប្រកាន់យកជំនឿ ទៅលើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬ ព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា៖

ក. អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) ខ. អារក្ស (អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក) គ. មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ឃ. ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ង. ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន) ច. ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម ។ល។ ឆ. កូនក្រក (អ្នករក្សាសព្វសត្វដែលបម្រើប្រយោជន៍គ្រួសារ ដួចជា សេះ គោ ក្របី ដំរី ឆ្កែឆ្មា ជាដើម)

ចំណែកវិញ្ញាណ ដែលបំផ្លាញលោក នៅក្នុងជំនឿវិញ្ញាណនិយម មាន៖ ក. មេធ្មប់ (ជា យមរាជ ឬជា ស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ) ខ. ព្រាយ ពពួកចូលចិត្តជញ្ជក់ឈាមអ្នកដទៃ គ. អាប ពពួកមានតែក្បាលនិងក្រពះ ដែលតំណាងសេចក្តីលោភលន់ពន់ប្រមាណ ឃ. ប្រេត គឺជា វិញ្ញាណខ្មោចអបាយភូមិ (ជាព្រលឹងរបស់មនុស្សដែលប្រព្រឹត្តតែសេចក្តីវិនាស និង ព្រលឹងបុគ្គលដែលចាំតែទារស៊ីតែម៉្យាង)

ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ប្រទេសខ្មែរបានទទួលឥទ្ធិពល នូវជំនឿថា មានយក្ស មានបិសាច ថែមទៅ លើជំនឿ វិញ្ញាណនិយម ដែលមានរួចមកហើយនេះ។

Continue reading

តើយក្សមានកំណើតមកពីណា?

កាលនៅពីជំនាន់ មុនព្រាហ្មញ្ញសាសនា ប្រទេសខ្មែរ យើងមាន ជំនឿវិញ្ញាណនិយម (Animism) គឺការមានជំនឿលើ វិញ្ញាណក្ខន្ខ័សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែ វិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹក និងសត្វដែលរស់នៅ អាយក្សស្រ័យទឹកជាជម្រក) មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារលំនៅ ស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែលមិនអាច ជួយខ្លួនឯងបាន ដូចជា អ្នកពិការ និងចាស់ជរា) ជាដើម។ ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃ ព្រលឹងសៅម៉ាន ទាំងឡាយ) ព្រាយ អាប(ដែលជាសេនាទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជា បានគ្រប់ពេល)។ ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួល ឥទ្ធិពលបន្ថែមទៀត ពីជំនឿថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។
(នៅក្នុងប៉ែកមួយ នៃប្រទេសឥណ្ឌា មានកុលសម្ពន្ធ័ ឬជនជាតិភាគតិច មួយក្រុម មានឈ្មោះថា យក្ស ដែលមានមាឌដំបងធំៗជង្គ្រង ហើយពួកនេះ មិនមានប្រកាន់ ជំនឿលទ្ធិព្រហ្មញ្ញសាសនាទេ ទើបជនជាតិឥណ្ឌាទូទៅ តែងហៅជនណា ដែលមិនជឿលើព្រះព្រហ្ម ថាជាពួកយក្ស។ ក្រោយពីជំនឿនេះ បានវាតទីមកដល់កម្ពុជា យើងក៏នាំគ្នា កត់សំគាល់តាមថា អោយតែយក្ស គឺជាមនុស្ស ប្រឆាំងនឹងព្រះ ឬប្រឆាំងនឹងអំពើល្អ)។ Continue reading

ឪពុកអ្នកមាននាំកូនទៅមើលផ្ទះអ្នកក្រ

ឪពុកអ្នកមាននាំកូនទៅមើលផ្ទះអ្នកក្រ អ្វីដែលកូនលើកឡើងធ្វើឱ្យឪពុកបាត់មាត់បាត់ក
បែបផែនជីវិត

ថ្ងៃមួយឪពុកមានទ្រព្យសម្បតិ្តស្តុកស្តម្ភម្នាក់បានយកកូនរបស់គាត់ ធ្វើដំណើរទៅប្រទេសមួយក្នុងគោលបំណងតែមួយគត់គឺបង្ហាញកូនគាត់ឱ្យមើលថាតើអ្នកក្រមានសភាពបែបណា។ ពួកគេបានចំណាយពេលបីបួនថ្ងៃនៅកសិដ្ឋានរបស់គ្រួសារក្រីក្រមួយ។

បន្ទាប់ពីត្រឡប់ពីធ្វើដំណើរវិញ ឪពុកបានសួរកូនរបស់គាត់ថាតើកូនចូលចិត្តដំណើរកម្សាន្តនេះអត់។
កូនឆ្លើតបវិញថា “ដំណើរកម្សាន្តនោះល្អខ្លាំងណាស់! ប៉ា”។ឪពុកអ្នកមាននាំកូនទៅមើលផ្ទះអ្នកក្រ

ឪពុកសួរទៀតថា “តើកូនបានឃើញថាតើអ្នកក្រមានសភាពបែបណា?”

កូនឆ្លើយថា “បាទ ប៉ាខ្ញុំបានឃើញ!”។

ឪពុកសួរកូនទៀតថា “អ៊ីចឹងតើកូនបានរៀនអ្វីខ្លះពីដំណើរកម្សាន្តនោះ”។

កូនឆ្លើយតប “ខ្ញុំបានឃើញថា ពួកគេមានឆ្កែមួយមានជើងបួន ដូចឆ្កែយើងដែរ។ យើងមានអាងហែលទឹកមួយដែលលាតសន្ធឹងនៅកណ្តាលសួនច្បាររបស់យើង ហើយពួកគេមានស្ទឹងឆ្ងាយដាច់កន្ទុយភ្នែកមួយ។ យើងមានអំពូលបំភ្លឺក្នុងសួនច្បាររបស់យើង រីឯពួកគេមានតារារះនៅលើមេឃពេលយប់។ កន្លែងអង្គុយលេងរបស់យើងស្ថិតនៅវ៉េរ៉ង់ដា ហើយពួកគេមានជើងមេឃទាំងមូលជាកន្លែងអង្គុយលេង”។

Continue reading

ខែ​រះ​ឆ្លង​ផ្លូវ កូន​កើត​មុន​ឪ ព​តា​ដើរ​លេង

សុភាសិតខាងលើនេះ មិនដឹងជាមានដើមកំណើត ចេញមកពីប្រភពណា នឹងមានដើមកំណើតចាប់តាំងពីរាជអង្គណាដែរទេ។ ប៉ុន្តែ ហាក់បីដូចជាចាស់បុរាណចង់បា្រប់រឿង ឬហេតុការណ៏ផេ្សងៗ ដែលនឹងកើតមាននៅថ្ងៃមុខឱ្យកូនចៅបានដឹង។ ចាស់ៗតែងតែដំណាលតៗគ្នា ខុសខ្លះត្រូវខ្លះ ចាំខ្លះ ភ្លេចខ្លះ រីឯការបកស្រាយក៏មានប្លែកៗពីគ្នា ខុសខ្លះត្រូវខ្លះ តាមការយល់ និងការបកស្រាយរបស់បុគ្គល់ម្នាក់ៗតែរៀងៗខ្លួន។
ដើម្បីបានយល់ ខ្ញុំសូមសាកល្បងបកស្រាយសុភាសិតខាងលើនេះជូនដូចតទៅ៖ ពុទ្ធសក្ករាជ(ព.ស) គេរាប់តាមច័ន្ទកតិ លំនាំដំណើរ របស់ព្រះច័ន្ទ ឧទាហណ៍ ១រោច ៨រោច ១៤រោច(ខែដាច់)… ១កើត ៨កើត ១៥កើត(ខែពេញបូរមី)…។ល។ ខែរះតំណាងឱ្យពុទ្ធសក្ករាជគឺរាជ្ជកាលរបស់សាសនាពុទ្ធ ដែលមាន ៥០០០ព្រះវស្សា។ ខែរះពី ទិសខាងកើត = ដើមពុទ្ធសក្ករាជ ខែលិច នៅខាងលិច = ចុងពុទ្ធសក្ករាជ = ៥០០០ព.ស ខែរះឆ្លងផ្លូវ = ខែឋិតនៅចំពីលើក្បាល = ពាក់កណ្ដាលពុទ្ធសក្ករាជ (២៥០០ព.ស ត្រូវនឹងឆ្នាំ១៩៥៧គ.ស) = ពាក់កណ្ដាលពុទ្ធសាសនា មកទល់សព្វថ្ងៃពុទ្ធសក្ករាជ បាន២៥៥៧ព.ស ត្រូវនឹងឆ្នាំ២០១៣គ.ស។son-born-before-father
កូនកើតមុនឳ ពីបុរាណកាលចាស់ៗតែដំណាលថា ‹ចាស់កើតមុនក្មេងគាត់ឃើញពន្លឺព្រះអាទិត្យមុន ដូច្នេះគាត់មានការចេះដឹង និងយល់រឿងច្រើនជាងក្មេង›។ ម៉្យាងទៀត ជីដូន ជីតា ជាអ្នកបីបាច់ថែរក្សា ថែទាំព្យាបាលជម្ងឺកូនចៅ។ ប៉ុន្ដែ ផ្ទុយទៅវិញ ពេលដល់ពាក់កណ្ដាលសាសនា ខែរះឆ្លងផ្លូវ កូនបានរៀនសូត្រមានចំណេះវិជ្ជាចេះដឹងជាងឳពុកម្ដាយទៅទៀត កូនកើតមុនឳ ម៉្យាងទៀត កូនចៅមានចំណេះនឹងមានជំនាញខាងវេជ្ជសាស្ត្រ អាចថែរក្សារព្យាបាលជម្ងឺ ជីដូន ជីតា ឱ្យមានអាយុយឺនយូរជាងចាស់ៗពីសម័យបុរាណកាលថែមទៀតផង ពតាដើរលេង។ Continue reading