Archives

ហេតុអ្វីបានជាងងុយគេង?

មនុស្សគឺពិតជាងងុយគេងនៅពេលយប់។ នោះគឺដោយសារតែ ខ្លួនប្រាណក៏ដូចជាខួរក្បាលអស់កំលាំង ដូច្នេះហើយទើបមានអារម្មណ៍ថាចង់សំរាក។ នៅពេលដែលខួរក្បាល និងរាងកាយបានសំរាកគ្រប់គ្រាន់ហើយ វាងហាក់ដូចជាបានទទួលថាមពលសំរាប់ថ្ងៃស្អែកបន្តទៀត។ ក៏ប៉ុន្តែ ភាពងងុយគេងមិនមែនមានតែពេលអស់កំលាំងនោះទេ ពេលខ្លះមិនអស់កំលាំងក៏ងងុយគេងដែរ។ ឧទាហរណ៍ដូជា នៅពេលដែលគេអោយស្តាប់រឿងដែលមិនគួរអោយចាប់អារម្មណ៍ ហើយនៅតែបន្តរយះពេលដ៏យូរទៅលើរឿងដដែលៗនោះ វាពិតជាមានអារម្មណ៍ថាធុញទ្រាន់ ហើយក៏ក្លាយទៅជាងងុយគេង។ ការសំរាកនេះគឺ ដើម្បីកុំអោយខួក្បាលដំណើរការពេក បើពុំដូចច្នោះទេ ដំណើរការនៃខួរក្បាលនឹងក្លាយជាមិនប្រក្រតី។​ គេនិយាយថា ការរៀនគណិតវិទ្យាគឺមានករណីស្មុគស្មាញដូចគ្នាច្រើន ដែលបណ្តាលអោយងងុយគេង។ ប៉ុន្តែក្នុងករណីនេះ ប្រសិនបើអ្នកមានអារម្មណ៍ថាចូលចិត្ត ហើយខំប្រឹងរៀនគណិតវិទ្យា វាពិតជាមិនងងុយគេងទេ។

រឿង កំប្រុកពីរក្បាល

មានកំប្រុកពីរក្បាលជជែកគ្នា។ កំប្រុកទីមួយ សួរកំប្រុកទីពីរថា ៖
– ពេលចេញទៅរើសគ្រាប់ផ្លែឈើឆីម្តងៗ ខ្ញុំឃើញបងឯង ដេញចាប់កន្ទុយខ្លួនឯង ប្រលែងលេង ជារៀងរាល់ថ្ងៃ មិនដែលខាន។ តើមានអ្វីសំខាន់ នៅកន្ទុយហ្នឹងឬអី បានជាចាំបាច់ ដេញចាប់កន្ទុយខ្លួនឯងផង?

កំប្រុកទីពីរឆ្លើយថា៖
– ហិហិហិ! ខ្ញុំជាសត្វដែលមានសោភ័ណដោយសារកន្ទុយស្អាត ដូច្នេះ ត្រូវតែឧស្សាហ៍ឃ្លាំមើល ហើយចាប់អោយជាប់ យកមកពិនិត្យ ក្រែងលោបាត់។ ដូច្នេះ ទាល់តែខ្ញុំមានជំនឿក្នុងចិត្តសិន ថា កន្ទុយខ្ញុំនៅដដែល ទើបមានអារម្មណ៍ស្ងប់ អាចចេញទៅរកចំណីឆីបាន។កំប្រុកពីរក្បាល

កំបុ្រកទីមួយឮដូច្នោះ ក៏សើចកក្អឹក ហើយស្រដីលេង តបទៅវិញថា៖
– ឱ!បងកំប្រុកអើយ! ទោះបងមិនបែរក្រោយ ដេញចាប់កន្ទុយខ្លួនឯង មកពិនិត្យ ក៏កន្ទុយបង មិនបាត់ទៅណាដែរ គឺនៅតែពីក្រោយគូថរបស់បងឯង ដដែលតែរហូតហ្នឹង។ ហើយបើអាល័យតែបែរក្រោយ ដេញចាប់កន្ទុយអញ្ចឹង តើថ្ងៃណាបងនឹងមានពេល សម្រាប់ឆក់ប្រមូល យកបានគ្រាប់ផ្លែឈើជ្រុះ យកមកឆីបរិបូណ៍ ក្នុងជីវិតទៅ?

Continue reading

កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

សុភាសិតមួយពោលថា ”កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប“ ចូរបកស្រាយ?

មនុស្សគ្រប់រូប មិនអាចជៀសផុតពីសេចក្តីស្លាប់បានឡើយ តែមុននិងស្លាប់ មនុស្សគប្បី បន្សល់ទុកនូវស្នាដៃល្អៗ និងពោរពេញ ដោយកេរិ៍្ត ឈ្មោះ បោះសំលេង បើនៅរស់វិញ មនុស្សគប្បីកែខៃជីវិត ឲ្យប្រសើថ្លៃថ្លា និងអភិវឌ្ឍន៍រីកចំរើន។ អាស្រ័យហេតុនេះហើយ ទើបមានសុភាសិតមួយពោល ថា ”កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប“ ។ តើសុភាសិតខាងលើ មានអត្ថន័យខ្លឹមសារយ៉ាងដូចមេ្តច?

ដើម្បីកុំឲ្យយល់ច្រឡំ ក្នុងការដោះស្រាយ បញ្ហខាងលើ យើងគប្បីយល់អត្ថន័យនៃពាក្យ ”រស់ និងស្លាប់“ ឲ្យបានច្បាស់លាស់ជាមុនសិន។ រស់គឺជា ការរក្សាជីវិតឲ្យគង់នៅ ។ ស្លាប់ គឺការរលត់ផុតសង្ខារ ។កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

ប្រធានបទខាងលើ មានន័យថា គ្រប់មនុស្សទាំងឡាយត្រូវស្លាប់ ដោយបន្សល់ទុកនូវ កេរ្តិ៍ឈ្មោះល្អប្រពៃ ហើយត្រូវរស់ដោយភាពថ្លៃថ្នូរនិង អភិវឌ្ឍន៍ មិនត្រូវស្លាប់ហើយ និងរស់នៅ ដោយឥតប្រយោជន៍ ឥតន័យខ្លឹមសារនោះទេ។

Continue reading

ប្រវត្តិ​ទឹកដី​«​អង្គតាសោម​» នៃ​ស្រុក​ត្រាំកក់

ខេត្តតាកែវ ៖ លោកប្រាក់ ប៊ន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានផ្តល់ជូនឯកសាររបស់មន្ទីរដែលស្រាវជ្រាវចងក្រងដោយលោកនាង វន់ ស្តីពីប្រវត្តិទឹកដី «អង្គតាសោម» នៃស្រុកត្រាំកក់ ខេត្តតាកែវ ។

ឯកសារបង្ហាញថា តាមការស្រាវជ្រាវប្រវត្តិទឹកដីភូមិ«អង្គតាសោម» គឺទឹកដីភូមិនេះក្នុងការកកើតឡើង ហើយថែមមានឈ្មោះថា ភូមិ«អង្គតាសោម» ដើមឡើយមានបុរសម្នាក់ឈ្មោះ «សោម» បានរុករានកាប់ព្រៃសង់ជាជម្រករស់នៅកន្លែងនោះ ។អង្គតាសោម

តាមការសាកសួរពីលោកតាលោកយាយដែលបានរស់នៅក្នុងសម័យនោះ មានការចងចាំ ដឹងរឿងនោះតែងនិយាយប្រាប់កូនចៅ តៗគ្នាថា ៖

តាមការបកស្រាយរបស់លោកតា កុលកន នៅចម្ការដៀប ឃុំអង្គតាសោម បានរៀបរាប់ថា តាសោមចេញពីខេត្តបាត់ដំបង ហើយធ្លាប់បានចូលរួមចលនាធ្វើសឹកសង្គ្រាមតទល់ជាមួយទ័ពសៀម ។ ដើម្បីឱ្យកាន់តែច្បាស់ថែមទៀត លោកតាញិច និងលោកយាយញឹក ញឹម ជាចាស់ព្រឹទ្ធាចារ្យ ដែលមានស្រុកកំណើតកើតជានៅភូមិអង្គតាសោមជាយូរយារណាស់មកហើយ បានលើកតំណាលរឿងរ៉ាវនេះជាហូរហែ តាមការដឹងខ្លះពីជីដូនជីតារបស់ពួកគាត់ថា ៖ Continue reading

ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍

១. កូនប្រុស, ប្រសិនបើកូននៅតែចំណាយលុយលើមនុស្សស្រី ហើយនាងមិនដែលសួរកូនអំពីរឿងសន្សំ ឬរកសីុអ្វីនោះ, ហើយនាងគិតតែពីរឿងចំណាប់អារម្មណ៍លើនាងក៏អត់ កូនកុំរៀបការនឹងនាងឲ្យសោះ។

២. កូនប្រុស, ស្ត្រីអាចក្លាយជាប្រពន្ធល្អបាន 13495143_717423421730757_4038214268629844551_nខ្លះអាចធ្វើជាម្តាយដ៏ល្អសម្រាប់ កូនរបស់កូនបាន ប៉ុន្តែប្រសិន បើកូនរកបានស្ត្រី ណាម្នាក់ដែល ប្រៀបបាននឹងម្តាយ នឹងកូន របស់ កូន ហើយនិងក្រុមគ្រួសាររបស់កូន សូមកូនកុំបោះបង់នាង។

៣. កូនប្រុស, កុំបង្ខាំងប្រពន្ធទៅនឹង ចង្ក្រានឲ្យសោះ កុំមានគំនិត បែប នឹង។ សូម្បីតែសព្វថ្ងៃ មនុស្សក៏ធ្វើ ស្រែរៀងរាល់ព្រឹកដែរ។

៤. កូនប្រុស, ប្រសិនបើកូនគិតថា ខ្លួនឯងជាមេគ្រួសារ កូនកុំអាងថា ដោយសារតែកូនជាអ្នករកលុយ តែត្រូវសម្អាងថាតើកូនអាចឃើញស្នាមញញឹមលើមុនប្រពន្ធកូនបានឬអត់។ Continue reading

ឪពុកអ្នកមាននាំកូនទៅមើលផ្ទះអ្នកក្រ

ឪពុកអ្នកមាននាំកូនទៅមើលផ្ទះអ្នកក្រ អ្វីដែលកូនលើកឡើងធ្វើឱ្យឪពុកបាត់មាត់បាត់ក
បែបផែនជីវិត

ថ្ងៃមួយឪពុកមានទ្រព្យសម្បតិ្តស្តុកស្តម្ភម្នាក់បានយកកូនរបស់គាត់ ធ្វើដំណើរទៅប្រទេសមួយក្នុងគោលបំណងតែមួយគត់គឺបង្ហាញកូនគាត់ឱ្យមើលថាតើអ្នកក្រមានសភាពបែបណា។ ពួកគេបានចំណាយពេលបីបួនថ្ងៃនៅកសិដ្ឋានរបស់គ្រួសារក្រីក្រមួយ។

បន្ទាប់ពីត្រឡប់ពីធ្វើដំណើរវិញ ឪពុកបានសួរកូនរបស់គាត់ថាតើកូនចូលចិត្តដំណើរកម្សាន្តនេះអត់។
កូនឆ្លើតបវិញថា “ដំណើរកម្សាន្តនោះល្អខ្លាំងណាស់! ប៉ា”។ឪពុកអ្នកមាននាំកូនទៅមើលផ្ទះអ្នកក្រ

ឪពុកសួរទៀតថា “តើកូនបានឃើញថាតើអ្នកក្រមានសភាពបែបណា?”

កូនឆ្លើយថា “បាទ ប៉ាខ្ញុំបានឃើញ!”។

ឪពុកសួរកូនទៀតថា “អ៊ីចឹងតើកូនបានរៀនអ្វីខ្លះពីដំណើរកម្សាន្តនោះ”។

កូនឆ្លើយតប “ខ្ញុំបានឃើញថា ពួកគេមានឆ្កែមួយមានជើងបួន ដូចឆ្កែយើងដែរ។ យើងមានអាងហែលទឹកមួយដែលលាតសន្ធឹងនៅកណ្តាលសួនច្បាររបស់យើង ហើយពួកគេមានស្ទឹងឆ្ងាយដាច់កន្ទុយភ្នែកមួយ។ យើងមានអំពូលបំភ្លឺក្នុងសួនច្បាររបស់យើង រីឯពួកគេមានតារារះនៅលើមេឃពេលយប់។ កន្លែងអង្គុយលេងរបស់យើងស្ថិតនៅវ៉េរ៉ង់ដា ហើយពួកគេមានជើងមេឃទាំងមូលជាកន្លែងអង្គុយលេង”។

Continue reading

រឿង ស្លាប់មិនទាន់បាន

ស្ត្រីក្មេងម្នាក់ខឹងនឹងប្តីលួចមានសង្សារ ក៏ឡើងលើកំពូលភ្នំបម្រុងលោតសម្លាប់ខ្លួន ស្រាប់តែ មានសំណាញ់មួយមកទាក់នាងពីមុខជាប់ មិនអោយនាងធ្លាក់ចុះទៅក្រោម។ លុះនាងងាកទៅ ឃើញទេវតាមួយអង្គ ៖
– ម្តេចព្រះអង្គឃាត់ខ្ញុំម្ចាស់ធ្វើអ្វី?66623_10153602304433985_8997599856655429657_n
– យើងមិនអោយនាងធ្លាក់ចុះទៅទេ ទាល់តែនាងសន្សាសិនថា ពេលនាងស្លាប់ទៅ នាងនឹងមិនបន្សល់អ្វី ជាអនុស្សាវរីយ៍ ទាំងល្អ ទាំងអាក្រក់ អោយអ្នកដទៃ នឹកស្រណោះ សោះឡើយ។
– តើហេតុអ្វីទៅ ដែលខ្ញុំម្ចាស់ត្រូវសន្យា ជាមួយព្រះអង្គ?
– បើសិននាងស្លាប់ទៅ ម្តាយឱពុកបងប្អូននាង នឹងយំបោកខ្លួន អាល័យស្រណោះនាង។
– ខ្ញុំម្ចាស់គ្មានឳពុកម្តាយបងប្អូនទេ មានតែម្នាក់ឯងគត់ ពុំមាននរណាគេនឹកស្រណោះទេ។
– អញ្ចឹងនាងគិតថា ពេលនាងស្លាប់ទៅ គ្មាននរណានឹកស្រណោះដល់រូបនាងឡើយមែនទេ។
– មិនមែនទេ ខ្ញុំម្ចាស់ចង់ស្លាប់ គឺដើម្បីអោយ ប្តីក្បត់នោះ នឹកដេកស្តាយរូបខ្ញុំម្ចាស់ តែម៉្យាងប៉ុណ្ណោះ។
– ប៉ុន្តែ រឿងដូច្នេះ… ប្រហែលមិនអាចកើតឡើងបានឡើយ!
– ហេតុអ្វីទៅ ព្រះអង្គ?
Continue reading

ជំងឺក្តាមក្នុងធុង

មានក្តាមមួយហ្វូងជាប់ក្នុងធុងវិរវក់វិលវង់លង់ស្មារតីមួយខំតោងឡើងទាំងភិតភ័យមួយថា “អាចង្រៃ” រត់ចោលគ្នា?

មួយតោងមួយតាមក្តាមម៉ាធុងប្រទាញប្រទង់ប្រឹងខំវារជាន់គ្នាទៅមកគួរវេទនាខំពានខំពារដើម្បីរស់។កែវ ច័ន្ទបូរណ៍មួយខ្លាំងតោងឡើងដល់មាត់ធុងអរបានជួយអង្គដល់ទីខ្ពស់
សង្ឃឹមថាបានឃើញកិត្តិយសស្រាប់ក្តាមផ្សេងនោះទាញធ្លាក់វិញ។

មួយទៀតប្រឹងងើបប្រឹងតោងដែរក្រែងលោបានប្រែអាចលោតចេញ
ស្រាប់តែផ្សេងទៀតកើតទោម្នេញទាញគ្នាធ្លាក់វិញអោយនៅជុំ។

ទាញគ្នាទៅមកមិនអោយឡើងគ្មានក្តាមណាថ្កើងខ្នល់ឧត្តមវប្បធម៌ទាញគ្នាអោយធ្លាក់ផ្តុំខានឃើញ

មេឃធំសែនទូលាយ។

អ្នកស្រី កែវ ច័ន្ទបូរណ៍